
ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យរួចមក កម្លោះដ៏ស្រស់សង្ហារម្នាក់ ដែលមានឈ្មោះថា កែវ បញ្ញាវុធ បានទៅប្រឡងប្រជែងចូលធ្វើជាទាហានទ័ពអាកាសនៅក្នុងកងខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា។ដោយសាររូបគេធ្លាប់ជាសិស្សឆ្នើមនៅក្នុងមុខវិជ្ជាគណិតវិទ្យា និងធ្លាប់មានឈ្មោះល្បីល្បាញខាងដោះស្រោយលំហាត់គណិតវិទ្យា បានយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ កម្លោះ កែវ បញ្ញាវុធ ក៏បានប្រឡងជាប់ និងត្រូវបានជ្រើសរើសជាអាកាសយានិក សម្រាប់ការបើកបរយន្តហោះប្រដេញដ៏ទំនើបបំផុត បើអាចធ្វើទៅបាន។
ដោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានសាលាកងទ័ពអាកាស និងគ្រូបង្វឹកដែលមានជំនាញគ្រប់គ្រាន់ ក្នុងការបង្ហាត់បង្រៀនក្រុមអាកាសយានិកនៃយន្តហោះប្រដេញ កម្លោះ កែវ បញ្ញាវុធ ក៏ត្រូវបានអគ្គបញ្ជាការនៃកងទ័ពអាកាស បញ្ជូនឲ្យទៅរៀននៅសហព័ន្ធរុស្ស៊ី។
អានបន្ត>>
មតិលើ៖ "ភាគទី ១៖ ការហោះឡើងជាលើកដំបូង" (1)
ចង់សួរថារឿងខាងលើនេះជារឿងរបស់លោកមែនទេ ? សព្វថ្ងែលោកបំរើការនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាសមែនដែរឯឮឫទេ ?