(ដក​ស្រង់​ពី CEN)

ភ្នំពេញ: សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការរិះគន់​ផង និង​អំពាវនាវ​ផង ឲ្យ​ក្រុម​អ្នកនិពន្ធ​ខ្មែរ​ខិតខំ​បង្កើត​ស្នាដៃ​ថ្មី តាមរយៈ​ភាពយន្ត​ឡើងវិញ ដើម្បី​បង្កើន​គុណភាព​សំដែង និង​ស្នាដៃ​ដឹកនាំ​រឿង តែ​ជៀសវាង​​ការចម្លង​រឿង​របស់​គេ ។

    សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​នៅក្នុង​ឱកាស បិទ​សិក្ខា​សាលា​ជាតិ​ស្តីពី ‹​សិល្បៈ​ទស្សនីយភាព​ខ្មែរ ៣០ ឆ្នាំ ក្នុងការ​រស់​ឡើង​វិញ និង​ការអភិវឌ្ឍន៍​› កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា នៅ​សាលសន្និសីទ​ជាតិ​ចតុមុខ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធ៌ម និង​វិចិត្រសិល្បៈ ក្នុង​គោលបំណង​ពិនិត្យមើល​សមិទ្ធផល​ជា​គុណសម្បត្តិ ការ​ប្រឈម និង​ទស្សនវិស័យ​ទៅ​អនាគត ក្នុង​ការថែរក្សា និង​ការអភិវឌ្ឍន៍​វិស័យ​សិល្បៈ​ទស្សនីយភាព​ខ្មែរ រយៈពេល​បី​ទសវត្សរ៍​កន្លងមក គិត​ពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ។

    សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ធ្វើ​ការរិះគន់​ចំពោះ​ស្នាដៃ​សិល្បៈ​មួយចំនួន ដែល​ត្រូវបាន​ដាក់​បញ្ចាំង​ក្នុង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ស៊ី​ធី​អិន​ថា រឿង​មួយ​ចំនួន​ជា​រឿង​ចម្លង​ពី​គេ​សុទ្ធសាធ ដូចជា រឿង​ពិស​ស្នេហ៍ និង​រឿង​ស្នូរ​កី​តម្បាញ ដែល​និពន្ធ​ដោយ​លោក ហ្វៃ សំអាង ហើយ​ត្រូវ​បញ្ចាំង​ក្នុង​ទូ​រទស្សន៍​បាយ័ន ដែល​សាច់រឿង​វា​មិនមែន​ជា​របស់​ខ្មែរ​វា​ហួស​ពី​ការពិត​ជាក់ស្តែង នៃ​ចរិក​ប្រពៃណី ទំនៀម​ទំលាប់​របស់​ស្ត្រី​ខ្មែរ ។ រឿង​ទឹកភ្នែក​ជាយដែន របស់​ទូរទស្សន៍​ស៊ីធីអ៊ិន និពន្ធ​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ជា ជាដើម ដែល​សម្ដេច​បាន​ធ្វើការ​រិះគន់ អំពី​ទិដ្ឋភាព​នៃ​សាច់រឿង និង​តថភាព​ខ្លះ​ដែល​ពុំ​ត្រឹមត្រូវ​ទៅ​នឹង​តថភាព​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដូចជា ក្រ​ណាស់​តែ​ដល់​ពេល​ស្លាប់​បែរ​ជា​ពិធី​បុណ្យសព​ទៅ​ជា​មាន​ភាព​អធិកអធ័ម​ណាស់ នៅ​ជុំវិញ​មឈូស​សុទ្ធតែ​ភ្លើងពណ៌​ជាដើម ៕

 

 

Advertisements

Comments on: "សូម​អ្នក​និពន្ធ​ខ្មែរ​កុំ​ចម្លង​រឿង​គេ" (12)

  1. ឱ្យ​អ៊ីចឹង​ខ្លះ​ទៅ! អ្នក​និពន្ធ​យើង​ឥឡូវ​មិន​តិច​ទេ​ដែល​ចូលចិត្ត​យក​រឿង​គេ​មក​សរសេរ​ដាក់​ឈ្មោះ​ខ្លួន​នោះ! គ្រាន់​តែ​រឿង​មួយ​បង្កើត​មិន​កើត​ផង ហៅ​ខ្លួន​ឯង​ជា​អ្នក​និពន្ធ​បាន​ដែរ? មិន​មែន​មាន​តែ​គាត់​ប៉ុន្មាន​អ្នក​ហ្នឹង​ទេ សូម្បី​តែ​អ្នក​ស្រី ម៉ៅ សំណាង ហៅ​ទន្សាយ ក៏​ចម្លង​រឿង​ល្ខោន​ទូរទស្សន៍​គេ​មក​សរសេរ​ជា​ប្រលោមលោក​ដែរ!

    • បើរចនាថាគាត់ចឹង សូមរចនាប្រឹងសរសេរប្រហែលឬលើសគាត់ទៅ ក្រែងបានតែរងាវទេដឹង!

      • ខ្ញុំ​​គ្មាន​បទពិសោធ​ច្រើន​ដូច​គាត់ ហើយ​ក៏​មាន​បែប​បទ​នៃ​ការ​សរសេរ​ខុស​ពី​គាត់! តែ​យ៉ាង​ហោច តាំង​ពី​ខ្ញុំ​ចេះ​សរសេរ​រឿង​មក ខ្ញុំ​ក៏​មិន​ដែល​យក​រឿង​គេ​មក​សរសេរ​ដូច​គាត់​ដែរ! មនុស្ស​ណា៎ កុហក​អ្នក​ដទៃ​បាន តែ​កុហក​ខ្លួន​ឯង​មិន​បាន​ទេ!!!

        • បើគ្មានបទពិសោធដូចគាត់ ប្រឹងនិយាយធ្វើអី?​ រៀនសូត្រពីគាត់ទៅ យកអ្វីដែលយល់ថាល្អទៅ កុំយកអ្វីដែលយល់ថាមិនល្អ។

          • អេហ៍! យ៉ាង​ម៉េច​អ៊ីចេះ? សូម​ប្រើ​វិចារណញាណ​មក​និយាយ​ជាមួយ​ខ្ញុំ! ហើយ​និយាយ​ហេតុ​ផល! មនុស្ស​យើង ឃើញ​ត្រូវ​ថា​ត្រូវ ឃើញ​ខុស​ថា​ខុស! បើ​ខុស​ហើយ​រវល់​បិទ​ភ្នែក បិទ​ច្រមុះ ធ្វើ​មិន​ដឹង​មិន​ឮ អង្កាល់​បាន​អក្សរសាស្ត្រ​ខ្មែរ​អភិវឌ្ឍ​ទៅ​មុន​នឹង​គេ? អ្នក​និពន្ធ យក​រឿង​គេ​មក​សរសេរ ដល់​ពេល​ម្ចាស់​គេ​ទាន់ គេ​មិន​មែន​និយាយ​ថា អ្នក​និពន្ធ​នេះ​យក​រឿង​គេ​ទេ គេ​ថា “ខ្មែរ” យក​រឿង​គេ!

          • ម៉ៅ សំណាង សំរាប់ខ្ញុំ អានរឿងគាត់ហើយគឺទើសចិត្តសឹងស្លាប់!

  2. ពិតមែនរឺ ខ្ងុំអត់ដឹងផងថារឿងអ្នកស្រីម៉ៅសំណាង ចំលងគេ។ និយាយតាម ត្រង់ទៅចុះ បងជីដូនមួយខ្ងុំគាត់បាននិយាយថា​រឿងភាគ ថៃ មួយហៅថាឋានសួគាលំអៀង ស្រដ្រៀវ រឿង​មួយរបស់អ្នកស្រីម៉ៅ សំណាង។

  3. សម្តេច​គាត់​រិះ​គន់​អញ្ចឹង​ត្រឹម​ត្រូវ​ហើយ។

  4. ខ្ញុំមិនសូវជាបានតាមដានប្រសាសន៍សម្ដេចតេជោទេ តែរឿងគាត់លើកពីអ្នកនិពន្ធហ្នឹងល្បីដល់ហើយ ស្ដាយអត់បានស្ដាប់! ខ្ញុំក៏ខ្មាសគេណាស់ដែរ រឿងអ្នកនិពន្ធខ្មែរចម្លងរឿងគេហ្នឹង ព្រោះដូចរចនានិយាយអ៊ីចឹង គេថាខ្មែរយករឿងគេ មិនមែនថាអ្នកនិពន្ធម្នាក់ណាទេ!

  5. បើ​ចំលង​គេ​ គួរ​ដាក់​ថា​ចំលង​ពី​.. ទៅ។
    រឿង​កាកី​ របស់​ព្រះ​បាទអង្គឌួង ក៏​ទ្រង់​ដាក់​ថា​ …បក​ប្រែ​ពី​ភាសា​សៀម.. ដែរ។

    • ខ្ញុំគិតអ៊ីចឹងដែរ! រឿងខ្លះមិនសរសើរគេមិនបានទេ ហើយបើមូលហេតុចង់ផ្សព្វផ្សាយបន្ត គួរណាតែសុំអនុញ្ញាតម្ចាស់គេត្រឹមត្រួវ ពិសេសកុំភ្លេចឈ្មោះម្ចាស់ដើមគេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: