Ingalls family
រឿង "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" (Little House on the Prairie) គឺ​ជា​រឿង​ភាគ​អាមេរិកាំង​ដែល​​ត្រូវ​បាន​ថត​និង​បញ្ជាំង​នៅ​តាម​ប៉ុស្ត​ទូរទស្សន៍​មួយ​ចំនួន​​នៅ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ទសវត្សរិ៍​ទី ៧០ មក​ម្លេះ​។ រឿង​ភាគ​នេះ​​មាន​ប្រជាប្រិយ​ភាព​ជា​ខ្លាំង ព្រោះ​​ថា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៍​នៅ​មាន​ប៉ុស្ត​ទូរទស្សន៍​មួយ​ចំនួន​យក​រឿង​នេះ​មក​បញ្ចាំង​សារចុះ​សារឡើង​​ជាច្រើន​លើក​ច្រើន​សារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការទាម​ទារ​របស់​ទូរទស្សនិកជន​ដ៏​​ច្រើន​លើស​លប់។ រឿង​ភាគ​នេះ​ក៍​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​ផង​ដែរ​នៅ​តាម​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​អឺរុប​មួយ​ចំនួន​ មាន​ដូច​ជា​ប្រទេស​បារាំង​ជា​ដើម​ (La Petite Maison dans la Prairie)។

 

រឿង "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" គឺ​ជា​រឿង​ភាគ​ដែល​និយាយ​អំពី​ឆាក​ជីវិត​របស់​គ្រួសារ​កសិករ​អាមេរិកាំង​នៅ​សតវត្សរិ៍​​ទី ១៩ ដែល​បាន​ប្រយុទ្ធ​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំង​ឡាយ​ដើម្បីកសាង​​ជីវភាព ដើម្បី​សុខសភមង្គល​ក្នុង​គ្រួសារ និង​ដើម្បី​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​​កូនចៅ​​គេ​។

 

ឆ្លង​តាម​ការទស្សនា​វគ្គ​ខ្លះ​ៗនៃ​រឿង​​ "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" នេះ យើង​នឹង​បាន​ឃើញ​ពី​ការខិតខំ​​របស់​បុរស​ម្នាក់​ឈ្មោះ Charles Ingalls ដើម្បី​កសាង​គ្រួសារ​មួយ​ចាប់​ផ្លើម​ពី​បាត​ដៃ​ទទេ​។ ហើយ​​តាម​រយៈ​រឿង​ភាគ​នោះ យើង​នឹង​បាន​យល់​ដឹង​ផង​ដែរ​ថា​តើ​កសិករ​​អាមេរិកាំង​បាន​ខំ​ប្រឺងប្រែង​យ៉ាង​ដូច​ម្តេច​ខ្លះ​ដើម្បី​បណ្តុះ​នូវ​ផ្នត់​គំនិត​សម្រាប់​សហគមន៍​មួយ​ដែល​បាន​ប្រែ​​ក្លាយ​ប្រទេស​​របស់​គេ​ពី​ប្រទេស​កសិកម្ម​អន់​ថយ​ មក​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​។

 

ខាង​ក្រោម​នេះ​គឺ​ជា​ឈុត​ខ្លះ​ៗ​ដក​ស្រង់​ចេញ​ពី​រឿង "កូនផ្ទះកំសត់​​នៅ​កណ្តាល​វាល​ស្រែ"​៖

 


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: