រឿង​ភាគៈ "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" វគ្គៈ "ជួយ​គ្នា​ក្នុង​គ្រា​ក្រ" (Harvest of Friends)

មាន​​មាណព​ម្នាក់​​មាន​ឈ្មោះ​ថា Charles Ingalls​ បាន​នាំ​ក្រុម​គ្រួសារ​របស់​​គេ​មក​រស់ក្នុង​ភូមិ​មួយ​​នៅ​ក្បែ​មាត់​អូ Plum Creek ក្នុង​ស្រុក
Walnut Grove នៅ​ក្នុង​រដ្ឋ Minnesota ។ បុរស​ឈ្មោះ Charles នោះ​បាន​សង់​កូន​​ផ្ទះ​ដ៏​តូច​មួយ​​ដោយ​ផ្ទាល់​ដៃ​​របស់​គេ​ នៅ​កណ្តាល​វាល​​ស្រែ​ក្បែ​រ​ជើង​ភ្នំមួយ ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​។

 

ក្រៅ​ពី​គោ​មួយ​នឹម Charles គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​​សំខាន់​ទៀត​ឡើយ​។ និង​ដោយ​សារ​ជីវភាព​ខ្វះខាត Charles បាន​ទៅ​សាកល្បង​ទិញ​​ទំនិញ​ជំពាក់​ពី​ផ្ទះ​ហ៊ា​ Olesen និង​ចែ Harriet ដោយ​រំពឹង​ទុក​ថា​នឹង​សងគេ​​វិញ​នៅ​ពេល​ស្រូវ​ទុំ​។ តែ​ហ៊ា Olesen និង​ចែ​ Harriet ដែលជា​​អ្នក​លក់​ឥវ៉ាន​ចាប់ហួយ​នៅ​ក្នុង​ភូមិ​នោះ​ មិន​ព្រម​លក់​ជឿ​ឲ្យ Charles ឡើយ​។ ហើយ​ដោយ​ការ​ទាមទារ​ចាំ​បាច់​ត្រូវ​តែ​មាន​ស្រូវ​ពូជ​សម្រាប់​​យក​មក​ព្រោះ​និង​អង្ករសម្រាប់​​ចិញ្ចឹម​ឆ្នាំង Charles ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​ឲ្យ​ថៅកែ​លក់​ស្រូវ​និង​អង្ករ​ម្នាក់​​​​នៅ​ក្នុង​ភូមិ​​ ដើម្បី​ជា​ថ្នូរ​និង​ស្រូវ​ពូជនឹង​អង្ករ​ច្រក​ឆ្នាំង​​។ ការងារ​ដែល Charles ត្រូវ​ធ្វើនោះ ​​គឺ​ត្រូវ​រុះ​​​និង​ប្រក់​សារឡើង​វិញ​នូវដំបូល​​ជង្រុក​ស្រូវ​របស់​ថៅ​កែ​ស្រូវ​និង​អង្ករ​​នោះ​។ លើស​ពី​នេះ​ទៀត Charles ត្រូវ​តែ​ជញ្ជូនបាវ​​ស្រូវ​និង​អង្ករ​ទាំងឡាយ​ដែល​ត្រូវ​គេ​ដឹក​មក​ ទៅ​តម្រៀប​គរ​ទុក​នៅ​ក្នុង​ជ្រុក​​នោះឲ្យ​អស់​​ ទើប​ថៅកែ​នោះ​សុខ​ចិត្ត​ឲ្យ​ស្រូវ​ពូជ​និង​អង្ករ​ខ្លះ​​ទៅ​ Charles ។ ក៏ប៉ុន្តែ Charles ត្រូវ​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹ​ងថៅកែ​នោះ​ថា​ ត្រូវ​ធ្វើការ​ទាំងនោះ​ឲ្យ​រួច​ក្នុង​រយៈពេល​បី​អាទិត្យ បើ​ពុំ​នោះ​សោត​ទេ ថៅ​កែ​នោះ​នឹង​រឹប​អូស​យក​គោ​ទាំង​ពីរ​ក្បាល​​របស់​ Charles ។

 

Charles ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ និង​ចូលចិត្ត​ជួយ​យក​អាសារ​គេ​។ គឺ​ហេតុ​ដូច​នេះ​ហើយ​បាន​ជា​អ្នក​នៅ​ក្នុង​ភូមិ​ទាំង​អស់​ស្រឡាញ់​រាប់អាន​ Charles គ្រប់​ៗ​គ្នា​។ ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​នោះ មាន​​លោកគ្រូ​ពេទ្យ​ម្នាក់មាន​​ឈ្មោះថា Baker ចូល​ចិត្ត​និង​ស្រឡាញ់​រាប់អាន​ Charles ណាស់ ព្រោះ​ Charles បាន​​ជួយ​​ដាក់​ដែក​វ័ណ្ឌ​កង់​រទេះ​សេះ​របស់​គាត់​នៅ​ពេល​ដែល​កង់​រទេះសេះ​​របស់​គាត់​បាន​របូត​ដែក​វ័ណ្ឌ​នោះ​​នៅ​កណ្កាល​​ផ្លូវ​និង​​នៅ​កណ្តាល​វាល​ស្រែ​។ ដើម្បី​ជា​ការដឹង​គុណ​ដល់ Charles លោក​គ្រូ​ពេទ្យ Baker តែង​តែ​យក​មាន់​ឬ​ទា​ដែល​អ្នក​​ជម្ងឺ​ឲ្យ​គាត់​ យក​មក​ឲ្យ Charles ព្រោះ​មាន​ពេល​ខ្លះ​អ្នក​ជម្ងឺ​គ្មាន​លុយ​​បង់​ថ្លៃ​គ្រូពេទ្យ ក៏​យក​​មាន់​ឬ​ទា​មក​ឲ្យ​គ្រូ​ពេទ្យ​ Baker ។

 

ជា​កម្ម​អកុសល ថ្ងៃ​មូយ Charles បាន​ធ្លាក់​ពី​លើ​ចុង​ឈើ បណ្តាល​ឲ្យ​​គ្រេច​ចង្អេះ​ស្ទើរ​តែ​មិន​អាច​ដើរ​បាន​។ ដូចនេះ​ Charles មិន​អាច​ទៅ​ធ្វើ​ការ​នៅ​ជង្រុក​ស្រូវ​របស់​ថៅ​កែ​ស្រូវ​​អង្ករ​ និង​មិន​អាច​ទៅ​ភ្ជួរ​ស្រែ​បាន​ទៀត​ឡើយ​។ អាស្រ័យ​ហេតុ​នេះ នាង​ Caroline ដែល​ជា​ប្រពន្ធ​របស់ Charles ត្រូវ​ទៅ​ភ្ជួរ​ស្រែ​ជំនួស​ឲ្យ Charles ។ ក៍​ប៉ុន្តែ​ប្រការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ថៅកែ​ស្រូវ​និង​អង្ករ​សប្បាយ​ចិត្ត​ឡើយ​។ ថៅកែ​នោះ​បាន​មក​អូស​យក​គោ​​របស់​ Charles ពី​ដៃ​នាង​ Caroline ដែល​កំពុង​តែ​ភ្ជួរ​ស្រែ​។ ថៅ​កែ​នោះ​ធ្វើ​បែប​នេះ ដោយ​សំអាង​ទៅ​កិច្ច​សន្យា​រវាង Charles និង​រូប​គេ​។ នៅ​ពេល​ដែល​ Charles បាន​ដឹង​ពី​ដំណឹង​នេះ Charles បានខំ​ដើរ​ទាំង​ត្រដរ​ទៅ​ជង្រុក​​របស់​ថៅកែ​ស្រូវ​អង្ករ ដើម្បី​សុំ​ពិនិត្យ​មើល​លិខិត​​កិច្ច​សន្យា​ឡើង​វិញ​។ ជា​កុសល​ល្អ តាម​កិច្ច​សន្យា​​នោះ Charles នៅ​មាន​ពេល​រហូត​ដល់​ពាក់​កណ្តាល​យប់​នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​បង្ហើយ​ការងារ​ជង្រុក​ស្រូវ​ បើ​សិន​ជា​ Charles មិន​ចង់​ឲ្យ​គោ​របស់​គេ​ត្រូវ​ថៅ​កែ​នោះ​រឹប​អូស​យក​។ ដោយ​ការ​ស្តាយ​គោ​មួយ​នឹម​របស់​គេ Charles ក៍​ខិត​ខំ​​ប្រឹង​ប្រែង​ទាំង​ឈឺ ​ដើម្បី​លើក​បាវ​អង្ករ​ត្រួត​លើ​គ្នា​​តម្រៀប​នៅ​ក្នុង​ជង្រុក​នោះ​។ ក៏ប៉ុន្តែ​ Charles មិន​អាច​លើក​បាវ​អង្ករ​ទៅ​គរ​នៅ​ទី​ខ្ពស់​បាន​ឡើយ ហើយ​គេ​ក៏​បាន​​ធ្លាក់​រមៀល​ខ្លួន​មក​ដេក​ស្បាប​នៅ​លើ​ដី​។ ឃើញ​ដូច្នេះ កូន​ស្រី​ទាំង​ពីរ​របស់​ Charles គឺ​នាង Laura និង​នាង Mary ក៍​បាន​រត់​ទៅ​ជួយ​ឪពុក​គេ និង​សាក​ល្បង​លើក​បាវ​អង្ករ​ទាំង​នោះ​ដាក់​ត្រួត​លើ​គ្នា តែ​នាង​ទាំងពីរ​នាក់​នោះ​មិន​អាច​ធ្វើ​ការ​នេះ​បាន​ឡើយ​។ ភាព​វេទនា​នេះ​មិន​អាច​គេច​​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ភូមិ​បាន​ឡើយ អ្នក​ភូមិ​ជា​ច្រើន​ក៍​សម្រេច​ចិត្ត​នាំ​គ្នា​មក​ជួយ​លើក​បាវ​អង្ករ​ទាំង​នោះ​ដាក់​ត្រួត​លើ​គ្នា​ដើម្បី​បង្ហើយ​ការងារ​​ជង្រុក​ស្រូវ​នោះ​ជំនួស​ឲ្យ Charles ​។

 

ជា​ទី​បញ្ចប់ នាង Laura ដែល​ជា​កូន​ស្រី​របស់ Charles អាច​និយាយ​បាន​ថា ផល​ផ្លែផ្លា​បាន​មក​ពី​ការភ្ជួរ​រាស់​របស់ឪពុក​​នាង​​នៅ​ឆ្នាំ​នោះ គឺ​ជា​មិត្តភាព ​(Harvest of Friends) បាន​មក​ពី​​ការជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អ្នក​ភូមិ​ទាំង​អស់​​នៅ​ពេល​មាន​អាសន្ន​អន់​ក្រ​។

 

ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​វីដេអូ​ រឿង "កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ" ត្រង់​វគ្ក​ទី​មួយ​ដែល​ជា​វគ្គៈ "ជួយ​គ្នា​ក្នុង​គ្រាក្រ" (Harvest of Friends)៖

 

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ"៖ "ជួយ​គ្នា​ក្នុង​គ្រាក្រ" (Harvest of Friends) (២)

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ"៖ "ជួយ​គ្នា​ក្នុង​គ្រាក្រ" (Harvest of Friends) (៣)

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ"៖ "ជួយ​គ្នា​ក្នុង​គ្រាក្រ" (Harvest of Friends) (៤)

"កូន​ផ្ទះ​កំសត់​នៅ​កណ្តាល​វាល​ស្រែ"៖ "ជួយ​គ្នា​ក្នុង​គ្រាក្រ" (Harvest of Friends) (តចប់)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: