បើសិន​​ជា​យើង​ចេះ​ភាសា Python បាន​គួរ​សម​ល្មម យើង​នឹង​អាច​សរសេរ​កម្មវិធី​ល្បែង​កំព្យូទ័រ​ងាយ​ៗ បាន​ដោយ​ស្រួល​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ហើយ​​ដើម្បី​អាច​សរសេរ​កម្មវិធី​ល្បែង​កំព្យូទ័រ​ដោយ​ប្រើ​ភាសា Python យើង​ចាំបាច់​ត្រូវតែ​​ទាញ​យក​ផ្នែក​ទន់ពីរ​មក​តម្លើង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង ផ្នែកទន់​ទី​មួយ​គឺ Python ដែល​យើង​អាច​ទាញ​យក​ពី​ទី នេះ និង​ផ្នែក​ទន់​ទី​ពីរ​គឺ​ជា​កញ្ចប់ pygame ដែល​យើង​អាច​ទាញ​យក​នៅ​ទី​ នេះ​ ។

 

លុះ​​ផ្នែកទន់​ទាំងនោះ​ត្រូវ​បាន​តម្លើង​រួច​ហើយ យើង​អាច​ប្រើ​កម្មវិធី​សម្រាប់​សរសេរ​អត្ថបទ​ណា​មួយ​ក៏​បាន​ដែរ ដើម្បី​សរសេរ​អត្ថបទ​ដែល​ជា​កម្មវិធី​ល្បែង​ទាំង​នោះ​។ តែ​បើ​យើង​ចង់​ឲ្យ​មាន​ការងាយ​ស្រួល​នៅ​ក្នុង​ការ​​សរសេរ​កម្មវិធី​ជា​ភាសា Python យើង​អាច​ប្រើប្រាស់​ផ្នែក​ទន់ Komodo Edit ដែល​យើង​អាច​ទាញ​យក​ពី​ទី នេះ ។ ដើម្បី​អាច​ដំណើរ​ការ​កម្មវិធី​ជា​ភាសា Python នៅ​ក្នុង Komodo Edit យើង​ត្រូវ​ធ្វើ​ការកែសម្រួល​មួយ​ចំនួន​​នៅ​ក្នុង​កម្មវិធី​ Komodo Edit ​នេះ​ដោយ​ចុច​ menu Edit > Preferences > Languages > Python និង​ជ្រើសរើស​យក​ថត​ដែល​មាន​ផ្នែក​ទន់​បកប្រែ Python នៅ​កន្លែង​ដែល​មាន​សរសេរ​ថា "Use this interpreter" ។

 

Komodo Edit setup

 

ម៉្យាង​ទៀត ដើម្បី​ឲ្យ​អក្សរខ្មែរ​​អាច​មើល​ឃើញ​បាន​ច្បាស់​ល្អ យើង​ត្រូវ​ធ្វើ​ការជ្រើសរើស​យក​ពុម្ព​អក្សរ​ខ្មែរ នៅ​ត្រង់​កន្លែង​ដែល​មាន​សរសេរ​ថា "Font and Colors" នៅ​ក្នុង​បង្អួច dialog ខាង​លើ​នេះ​។

 

ជា​កិច្ច​ចាប់ផ្តើម​ ចូរ​យើង​សរសេរ​កម្មវិធី​ដូច​ខាងក្រោម​នេះ​៖

import sys, io
sys.stdout = io.TextIOWrapper(sys.stdout.detach(), encoding = "UTF-8")
sys.stderr = sys.stdout
############################################################
import pygame

print("កម្មវិធី​ដំណើរការ​បាន​ល្អណាស់!")

យើង​អាច​រក្សា​កម្មវិធី​ខាង​លើ​នេះ​ទុក​ ដោយ​ដាក់​ឈ្មោះ​ថា​អ្វី​មួយ​មាន​ដូច​ជា test.py ជាដើម​។ ហើយ​ដើម្បី​ដំណើរការ​កម្មវិធី​ខាងលើ​នេះ យើង​ត្រូវ​ធ្វើការ​រៀបចំ​មួយ​ចំនួន​ទៀត​នៅ​​ក្នុង​កម្មវិធី Komodo Edit ដោយ​ចុច menu Toolbox > ​Add > New command ។ នៅ​លើ​បង្អួច dialog ដែល​លេច​ឡើង​នោះ យើង​ត្រូវ​សរសេរ​បំពេញ​ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ​៖

 

រៀបចំ​ដំណើរការ​កម្មវិធី

 

ជា​បន្ទាប់​មក​ទៀត យើង​ត្រូវ​ចុច Key Binding និង​ចុច​ក្នុង​ផ្ទៃ​នៅ​កន្លែង​មាន​សរសេរថា New Key Sequence រួច​ចុច​ខ្ទង់ F4 ឬ​ខ្ទង់​ណា​មួយ​ឬ​ច្រើន​នៅ​លើ​ keyboard ។

 

រៀបចំខ្ទង់

 

បន្ទាប់​មក​ទៀត​យើង​ត្រូវ​ចុច add រូច ok ។

 

ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​ដំណើរការ​កម្មវិធី​ Python ផ្សេង​ៗ​នៅ​ក្នុង​ Komodo Edit យើង​គ្រាន់​តែ​ចុច​ខ្ទង់ F4 នៅ​លើ​ keyboard គឺ​ជា​ការស្រេច​។ ហើយ​បើ​យើង​ចុច F4 ដើម្បី​ដំណើរការ​កម្មវិធី​ដែល​យើង​បាន​សរសេរ​នៅ​ខាង​ដើម យើង​នឹង​បាន​លទ្ធផល​ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ​៖

 

កម្មវិធី​សាកល្បង

 

ប្រភព​៖

Game Programming, The Express Line to Learning

Beginning Game Development with Python and Pygame 

Advertisements

Comments on: "កម្មវិធី​ល្បែងកំព្យូទ័រ" (1)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: