អនុស្សាវរីយ៍

robert-buffalo នឹក​ឃើញ​អនុស្សាវរីយ៍​កាល​ពី​នៅ​កុមារ​ធ្លាប់ជិះ​ក្របី​នៅ​​ស្រុក​ក្រគរ នៅ​ក្រោម​ដំណក់​ភ្លៀង​រលឹម​នា​ខែ​កញ្ញា។ នឹក​ឃើញ​គ្រា​ធ្លាប់ជិះ​លើ​ខ្នង​ក្របី​​ផ្លុំ​ខ្លុយ​ដ៏​លន្លុង​លន្លោច​ឆ្លង​កាត់​​អាកាស​វេហាស៍ បំពេរ​អារម្មណ៍​ឲ្យ​លង់​លក់​នៅ​ក្នុង​ក្តី​ស្រមី​ពី​ពិភព​ដ៍​រុងរឿង​មួយ​ ​ដែល​​​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​​​​មាន​វាសនា​បាន​មក​ផ្លុំ​អាម៉ូ​នី​កា​​បទភ្លេង​មហោរី​ខ្មែរ​ដ៏​ពិរោះ​ៗ​។ នឹក​ឃើញ​ពី​ព្រះភិរុន​​នា​ខែ​កញ្ញា​ ដែល​​តែង​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ ព្រោះ​បាន​រត់​លេង​ជាមួយ​​មិត្ត​សម្លាញ់​ទាំងឡាយ ដោយ​គ្មាន​សម្លៀក​បំពាក់ និង​ពោរពេញ​ទៅ​ដោយ​​ក្តី​រីករាយ​ក្រៃ​លែង​ ទៅ​តាម​សភាព​ដ៏​ស្មោះត្រង់​នៃ​វ័យ​កេ្មង​ខ្ចី​របស់​យើង​។ ស្នូរ​ផ្គរ​​រន្ទះ​ និង​ដំណក់​ទឹក​ភ្លៀង តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្រក់​ទឹក​​​ភ្នែក​​ នឹក​ចង់​​និយាយ​ប្រាប់​គេ​ឯង​ឲ្យ​ដឹងទាំងអស់​គ្នា​​ពី​ប្រវត្តិ​នៃ​ជីវិត​របស់​ខ្ញុំ​។ តើ​នៅ​ថ្ងៃ​ណា​ទៅ​​​ទើប​ខ្ញុំ​បាន​ជួប​ប្រទះ​សុភមង្គលពិត​ប្រាកដ?

 

Advertisements

Comments on: "អនុស្សាវរីយ៍" (2)

  1. ជម្រាបសួរ! ខ្ញុំចូលមកប្លក់នេះព្រោះឃើញប្រកាសនេះមានចំណងជើងដូចជាឈ្មោះប្លក់របស់ខ្ញុំ ដល់មកដល់ធ្វើឱ្យខ្ញុំចាប់អារម្មណ៍មែនទែន។ មានរឿងល្អច្រើន… ខ្ញុំអានតែតិចៗទេ តែចូលចិត្តណាស់ បើមានឱកាសត្រូវតែអានឱ្យទាល់តែអស់ហ្នឹង!

  2. ជីវិតត្រូវតែមានក្តីសង្ឃឹម​និង​ការតស៊ូ!​រូបជនជាតិបរទេសម្នាក់នេះដូចជាមិនសូវស្និតនឹងក្របីខ្មែរប៉ុន្មានទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: