ដើម្បី​​សរសេរ​កម្មវិធី PyQt4 ដែល​ជា​​មូលដ្ឋាន​គ្រឹះ យើង​ត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​៖

#!/usr/bin/env python

 

import sys
from PyQt4.QtCore import*
from PyQt4.QtGui import*

 

កម្មវិធី = QApplication(sys.argv)
បង្អួច = QWidget()
បង្អួច.show()
កម្មវិធី.exec_()

នៅ​ក្នុង Vista

មូលដ្ឋាន​គ្រឹះ

 

នៅ​ក្នុង SUSE Linux 11.1

មូលដ្ឋានគ្រឹះ 

ខាង​លើ​នេះ​គឺ​ជា​កម្មវិធី PyQt4 ជា​អប្បបរិមា​ដែល​​នៅ​ក្នុង​នោះ​មាន​បញ្ជា​ចាំ​បាច់​​មួយ​ចំនួន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គ្រប់​កម្មវិធី PyQt4 ទាំងអស់​។ បញ្ជា​ទាំង​នោះ​មាន​តួនាទី​​ដូច​ខាង​ក្រោម​នេះ​៖

 

#!/usr/bin/env python គឺ​ជា​ការបង្ហាញ​ប្រាប់​ពី​កន្លែង​របស់​ផ្នែកទន់​បកប្រែ Python នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Linux ។ បញ្ជា​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows ។

 

import sys គឺ​ជា​ការយក​សាស្ត្រា​ឈ្មោះ sys នៅ​ក្នុង​បណ្ណាល័យ​មជ្ឍឹម​​មក​ប្រើ​។

 

from PyQt4.QtCore import* គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​ចម្លង​យក​អ្វី​ៗ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​សាស្ត្រា QtCore នៃ​កញ្ចប់ PyQt4 មក​ទុក​យក​​ទៅ​ប្រើ​នៅ​ពេល​ក្រោយ​ទៀត។

 

from PyQt4.QtGui import* គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​ចម្លង​យក​អ្វី​ៗ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​សាស្ត្រា QtGui នៃ​កញ្ចប់ PyQt4 មក​ទុក​យក​​ទៅ​ប្រើ​នៅ​ពេល​ក្រោយ​ទៀត។

 

កម្មវិធី = QApplication(sys.argv) គឺ​ជា​ការបង្កើត​​វត្ថុ​ឈ្មោះ កម្មវិធី មួយ​ដែល​ជា​​សិស្ស​នៃ​ថ្នាក់​ QApplication ។ ដំណឹង​សម្រាប់​ដំណាង​នៅ​ក្នុង​ស្ថាបនិក​នៃ​ថ្នាក់ QApplication គឺ​ជា​សម្បត្តិ​ឈ្មោះ argv នៅ​ក្នុង​សាស្ត្រា​ឈ្មោះ sys ។ យើង​នឹង​បាន​ស្គាល់​ពី​សម្បត្តិ​ឈ្មោះ argv នៅ​ពេល​ខាង​មុខ​នេះ​។

 

បង្អួច = QWidget() គឺ​ជាការបង្កើត​រូប​បង្អួច​មួយ​មាន​ឈ្មោះ​ថា បង្អួច ដោយ​យក​ថ្នាក់​ឈ្មោះ QWidget មក​ប្រើ​។

 

បង្អួច.show() គឺ​ជា​ការយក​វិធី​ឈ្មោះ show មក​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​រូប​បង្អួច​ឈ្មោះ បង្អួច ដែល​ទើប​នឹង​ត្រូវ​បាន​បង្កើត​នោះ​លេច​ចេញ​មាន​រូបរាង​ឡើង​។ ពីព្រោះ​ក្រោយ​ពី​ត្រូវ​បាន​បង្កើត​រួច​ហើយ រូប​បង្អួច​មាន​តែ​នៅ​ក្នុង​សតិ​របស់​កំព្យូទ័រ​តែ​ប៉ុណ្ណោះ គឺ​យើង​មិន​អាច​មើល​វា​ឃើញ​ឡើយ​។ ហើយ​បើ​ចង់​ឲ្យ​បង្អួច​នោះ​លេច​ចេញ​រូបរាង​ឡើង យើង​ត្រូវ​ប្រើ​វិធី​ឈ្មោះ show នេះ​។

 

កម្មវិធី.exec_() គឺ​ជា​ការយក​វិធី​ឈ្មោះ exec_ មក​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​ PyQt4 មាន​ដំណើរការ​ជាប់មិន​ដាច់​រហូត​ដល់​មាន​ការចុច​បិទ​បង្អួច​ដែល​លេច​ឡើង​នោះ​។

 

សរុប​មក ក្នុង​គ្រប់​កម្មវិធី PyQt4 ទាំងអស់​ទាមទារ​ឲ្យ​មាន​វត្ថុ​ពីរ​យ៉ាង​គឺ​៖ វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់ QApplication ឬ​ថ្នាក់​រង​របស់​វា និង​វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់ QWidget ឬ​ថ្នាក់​រង​របស់​វា​។ វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់ QApplication មាន​នាទី​ផ្តល់​លទ្ធភាព​ឲ្យ​យើង​អាចយក​​វិធី​ឈ្មោះ exec_ មក​ប្រើ​ដើម្បី​ធានា​ឲ្យ​កម្មវិធី PyQt4 មាន​ដំណើរ​ការទៅ​ជាប់​មិន​ដាច់។ ចំណែក​ឯ​វត្ថុ​ដែល​ជា​សិស្ស​នៃ​ថ្នាក់ QWidget វិញ គឺ​ជា​រូប​បង្អួច​ដែល​ដំណាងឲ្យ​កម្មវិធី ​PyQt4 ទាំង​មូល​តែ​ម្តង​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: