រូបមេនិងកូនរូប

នៅ​ក្នុង​កម្មវិធី​ដែល​មាន​លក្ខណៈ​ជា​​ប្រព័ន្ធ​បង្អួច​ រូប​ធំ​ដែល​នៅ​ក្នុង​នោះ​មាន​រូប​តូចៗ​​ជា​​ច្រើន​ទៀត​​ត្រូវ​ហៅ​ថា រូបមេ (parent widget) ចំណែក​ឯ​រូប​តូច​ៗ​នៅ​ក្នុង​នោះ​វិញត្រូវ​​ហៅ​ថា កូនរូប (child widget) ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

#!/usr/bin/env python

 

import sys
from PyQt4.QtCore import*
from PyQt4.QtGui import*

 

កម្មវិធី = QApplication(sys.argv)
បង្អួច = QWidget()
កម្មវិធី.setFont(QFont(‘Khmer OS Metal Chrieng’, 10))
បង្អួច.resize(400, 250)
បង្អួច.setWindowTitle("រូបមេ​និង​កូន​រូប")
គន្លឹះ = QPushButton("យល់ព្រម", បង្អួច)

បង្អួច.show()
កម្មវិធី.exec_()

រូប​មេ​និង​រូបកូន

 

រូបមេ​និង​រូបកូន

 

បង្អួច = QWidget() គឺ​ជា​ការយក​ថ្នាក់​ឈ្មោះ QWidget មក​ប្រើ​ដើម្បី​បង្កើត​រូប​បង្អួច​មួយ​ដែល​ជា​រូប​មេ​ ព្រោះ​​នៅ​ក្នុង​នោះ​មាន​រូប​តូច​មួយ​ទៀត​។

 

កម្មវិធី.setFont(QFont(‘Khmer OS Metal Chrieng’, 10)) គឺជា​ការយក​វិធី​ឈ្មោះ setFont មក​​ប្រើ​ដើម្បី​កំណត់​យក​​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ Khmer OS Metal Chrieng ​ទំហំ 10 ជា​ពុម្ព​អក្សរដែល​ត្រូវ​យក​ទៅ​​ប្រើ​នៅ​ក្នុង​កម្មវិធី​ទាំងមូល​។

 

បង្អួច.resize(400, 250) គឺ​ជា​ការយក​វិធី​ឈ្មោះ resize មក​ប្រើ​ដើម្បី​កំណត់​ឲ្យ​​បង្អួច​ឈ្មោះ បង្អួច នៅ​ក្នុង​កម្មវិធី​ខាង​លើ​ឲ្យ​មាន​ទំហំ (400, 250) ។

 

បង្អួច.setWindowTitle("រូបមេ​និង​កូន​រូប") គឺ​ជា​ការយក​វិធី​ឈ្មោះ setWindowTitle មក​ប្រើ​ដើម្បី​កំណត់​យក​កម្រង​អក្សរ "​រូបមេ​និង​កូនរូប" ជា​ចំណង​ជើង​ដែល​ត្រូវ​សរសេរ​នៅ​លើ​របារ​ចំណង​ជើង​របស់​បង្អួច​ឈ្មោះ បង្អួច ។

 

គន្លឹះ = QPushButton("យល់ព្រម", បង្អួច) គឺ​ជា​ការយក​ថ្នាក់​ឈ្មោះ QPushButton មក​ប្រើ​ដើម្បី​បង្កើត​កូនរូប​មួយ​ដែល​ជា​ប៊ូតុង​ (pushbutton) មាន​ឈ្មោះ​ថា គន្លឹះ ។ ប៊ូតុង​​​នោះ​ត្រូវ​បាន​យក​ទៅ​បិទ​ភ្ជាប់ទៅ​​នឹងរូប​មេ​ដែល​ជា​​បង្អួច​មាន​ឈ្មោះថា បង្អួច ។ នៅ​លើ​ប៊ូតុង​នោះ​មាន​​ពាក្យ​ថា "យល់ព្រម" ដែល​ជា​កម្រង​អក្សរ​ត្រូវ​បាន​ផ្តល់​ឲ្យទៅ​ស្ថាបនិក​នៃ​ថ្នាក់​ឈ្មោះ QPushButton នៅ​ពេល​ដែល​ថ្នាក់​នោះ​ត្រូវ​បាន​យក​មក​ប្រើ​។

 

ដូចនេះ​ យើង​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​កម្មវិធី​ខាង​លើនេះ​ មាន​ការបង្កើត​រូប​ពីរ​គឺរូប​ឈ្មោះ បង្អួច ដែល​មាន​លក្ខណៈ​ជា​​រូបមេ និង​រូប​ឈ្មោះ គន្លឹះ ដែល​មាន​លក្ខណៈ​ជា​កូនរូប​ ព្រោះ​វា​ត្រូវ​បាន​យក​ទៅ​បិទ​នៅ​ក្នុង​​រូបមេ​មាន​ឈ្មោះ​ថា បង្អួច​ នោះ​​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: