ឥន្ទ្រី​ខៀវ​” គឺ​ជា​រហសនាម​របស់​យុវជន​កងទ័ព​អាកាស​​ខ្មែរ​ម្នាក់​ ដែល​ជា​តួអង្គ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​​ប្រឌិត​របស់​ខ្ញុំ​។

 

យោង​ទៅ​តាម​ការស្រមើស្រម័យ​របស់​ខ្ញុំ ឈ្មោះ​ពិត​ប្រាកដ​របស់​ “ឥន្ទ្រី​ខៀវ” ​គឺ កែវ បញ្ញា​វុធ មាន​អាយុ ២២ ឆ្នាំ កើត​នៅទីក្រុង​ភ្នំពេញ។ បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​កម្ពុជា​រួច​ហើយ បញ្ញា​​វុធ បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស នៅ​សាលា​កងទ័ព​អាកាស​ដ៏​ល្បី​ល្បាញ​មួយ​។ ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នោះ​រួច​មក បញ្ញាវុធ​ បាន​ក្លាយ​ទៅ​ជា​អាកាសយានិក​យន្តហោះ​ប្រដេញ​ដ៏​ឆ្នើម​ម្នាក់​។ ក៍​ប៉ុន្តែ ​គេ​ពុំ​បាន​វិឡ​ត្រឡប់​មក​មាតុប្រទេស​វិញ​ឡើយ គឺ​គេ​បាន​ចូល​បម្រើ​នៅ​ក្នុង​កងទ័ព​អាកាស​នៃ​ប្រទេស​​​នោះ​។

 

មិន​យូរ​ប៉ុន្មាន “ឥន្ទ្រី​ខៀវ” ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការហ្វឹកហាត់​បើក​យន្ត​ហោះ​ប្រដេញ​ធុន SU Flanker ដែល​ទើប​នឹង​ត្រូវ​បាន​ទិញ​មក​ថ្មី​ៗ​។ ហើយ​ការបើកបរ​យន្ត​ហោះ​ប្រដេញ​ថ្មី​នេះ ផ្តល់​លទ្ធផល​យ៉ាង​ណា​ខ្លះ​នោះ យើង​នឹង​បាន​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​​រឿង​ ឥន្ទ្រី​ខៀវ ដែល​នឹង​ត្រូវ​ដាក់​ជូន​ទស្សនិកជន​ទាំងអស់​ទស្សនា​នៅ​លើ​គេហទំព័រ​នេះ ចាប់​ពី​ពេល​នេះ​តទៅ​​។

 

ជាកិច្ច​ចាប់​ផ្តើម សូម​ទស្សនិក​ជន​ទាំងអស់​ទស្សនា​ខ្សែ​ភាពយន្ត​វគ្គ​ដំបូង​គេ​​ដែល​បង្ហាញ​ពី​ការហោះហើរ​​ជា​លើក​ទី​មួយ​នៅ​ក្នុង​យន្តហោះ​ប្រដេញ​ធុន SU Flanker របស់​​យុវជន​ទ័ព​អាកាស​ខ្មែរ​ឈ្មោះ​ កែវ បញ្ញា​វុធ ដែល​មាន​រហសនាម​ថា​ “ឥន្ទ្រី​ខៀវ” ។

 

 

ប្រភព៖

Lock On: Modern Air Combat

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: