បច្ចុប្បន្ន​នេះ ស្ទើរ​តែ​គ្រប់​​យន្ត​ហោះ​ប្រដេញ​ទាំងអស់​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​រាដា​ (radar) ទំនើប​ៗ​។ ហើយ​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​រាដា គឺ​សម្រាប់​ពិនិត្យ​មើល​យន្តហោះ​ដទៃ​ទៀត​នៅ​ក្នុង​រង្វង់​ដែន​អាកាស​​កំណត់​​ណា​មួយ​។ ម៉្យាងទៀត គឺដោយសារ​​​ប្រព័ន្ធ​រាដា​នេះ​ហើយ​ ដែល​អាកាស​យានិក​នៃ​យន្ត​ហោះ​ប្រដេញ​ទាំងអស់​អាច​បាញ់​​កាំជ្រួច​ missile តម្រង់​ទៅ​រក​​យន្តហោះ​​ណា​មួយទៀត​បាន​ ពីព្រោះ​កាំជ្រួច​ missile អាច​ហោះ​ទៅ​តាមទិស​ដៅ​នៃ​​រលក​សញ្ញា​ដែល​ប្រព័ន្ធ​រាដា​នៅ​ក្នុង​យន្ត​ហោះ​ប្រដេញ​ផ្តល់​ឲ្យ​វា​។ កាំជ្រួច​ ​missile ដែល​ហោះទៅ​​តាម​ទិសដៅ​នៃ​រលកសញ្ញា​របស់​ប្រព័ន្ធ​​រាដា​​ទាំង​នោះ គឺ​ជា​អាវុធ​ប្រើ​សម្រាប់​បាញ់​ទៅ​រក​យន្តហោះ​របស់​បច្ចាមិត្ត ដែល​ស្ថិត​នៅ​​ទី​ឆ្ងាញ​ៗ​ ដែល​មិន​អាច​មើល​ឃើញ​នឹង​ភ្នែកទទេ​បាន​។ ជា​​ភាសា​អង់គ្លេស អាវុធ​ទាំងនោះ​មាន​លក្ខណៈ​ជា​ BVR (Beond Visual Range) ។

 

យើង​គួរ​ធ្វើការ​កត់​សម្គាល់​ផង​ដែរ​ថា គ្រប់​កាំជ្រួច​ missile ទាំង​អស់​ អាច​ហោះ​បត់​បែន​​ទៅ​រក​ទិស​ណា​ក៏​បាន​ដែរ ព្រោះ​វា​មាន​ស្លាប​នៅ​ជាប់​នឹង​ខ្លួន​របស់​វា​។ បាន​ន័យ​ថា កាំជ្រួច​ទាំងនោះ​អាច​ហោះ​ដេញ​តាម​យន្តហោះ​​របស់​បច្ចាមិត្ត​បាន​យ៉ាង​ប្រកិត​ជា​ទី​បំផុត ទោះ​ជា​យន្តហោះ​ទាំង​នោះ​ហោះ​រត់​គេច​យ៉ាង​ណា​ក៏​ដោយ​។

 

ក៏​ប៉ុន្តែ ក្រៅ​ពី​កាំជ្រួច BVR នេះ​ នៅ​មាន​កាំជ្រួច​ missile មួយ​ប្រភេទ​ទៀត​ដែល​មិន​ពឹងពាក់​ទៅ​លើ​ប្រព័ន្ធ​រាដា​ នៅ​ក្នុង​ការ​ហោះ​តម្រង់​ទៅ​​រក​បច្ចាមិត្ត​។ គឺ​ថា​ វា​អាច​ហោះ​ដេញ​តាម​យន្តហោះ​របស់​បច្ចាមិត្ត​បាន ដោយ​អាស្រ័យ​លើ​កំដៅ​ដែល​ភាយ​ចេញ​ពីម៉ាស៊ីន​​យន្តហោះ​នោះ​​។ ដូចនេះ កាំជ្រួច​ទាំងនោះ​មិន​អាច​ត្រូវ​​យក​ទៅ​ប្រើ​សម្រាប់​បាញ់​យន្តហោះ​ដែល​ស្ថិត​នៅ​ទី​ឆ្ងាយ​បាន​ឡើយ ព្រោះ​វា​មិន​អាច​ស្វែង​រកកំដៅ​ដែល​ភាយ​ចេញ​​ពី​ម៉ាស៊ីន​យន្តហោះ​របស់​បច្ចាមិត្ត​បាន​ទេ​។ ជា​ភាសា​អង់គ្លេស កាំជ្រួច​ទាំងនោះ​គឺ​ជា​កាំជ្រួច​ IR (infrared)ឬ Heat Seeking Missile ។

 

ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់ ចូរ​យើង​ទស្សនា​ការហ្វឹកហាត់​របស់​ “ឥន្ទ្រី​ខៀវ” នៅ​ក្នុងការ​ប្រើប្រាស់​កាំជ្រួច​ missile ទាំង​អស់​នោះ​៖

 

 SU-27

 

ប្រភព៖

Lock On: Modern Air Combat

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: