សម្រាប់​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ ​ពាក្យ​ថា “Dogfight” ឬ “dog fight” គឺ​​សំដៅ​ទៅ​លើ​ការប្រយុទ្ធ​គ្នា​រវាង​យន្តហោះ​ប្រដេញ​ពីរ​ឬ​ច្រើន ដើម្បី​បាញ់​ទម្លាក់​គូ​សត្រូវ​របស់​ពួក​គេ​។ គឺ​ថា​វា​ប្រៀបបាន​ទៅ​នឹង​ការប្រយុទ្ធ​ស៊ី​សាច់​ហុត​ឈាម​រវាង​សត្វឆ្កែរ​ទាំងឡាយ​ ដើម្បី​ផ្តួល​រំលំ​គូសត្រូវ​របស់​វា​។

 

ការប្រយុទ្ធ​ “Dogfight” រវាង​យន្ត​ហោះ​ចំបាំង​ បាន​ចាប់​កំណើត​ឡើង​នៅ​ក្នុង​កំឡុង​សង្រ្គាម​លោក​លើក​ទី​ ១ រវាង​ពួក​អាល្លឺម៉ង់ និង​ពួក​បារាំង​។ ពោល​គឺ​ជា​ការប្រយុទ្ធ​រវាង​យន្តហោះ​ប្រើ​កង្ហារ​ធុន​តូច​​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​សម័យ​នោះ​។ ការប្រយុទ្ធ Dogfight នៅ​គ្រា​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការប្រើ​កាំភ្លើង​យន្ត​នៅ​ជាប់​នឹង​យន្តហោះ​ បាញ់​ទម្លាក់​យន្តហោះ​របស់ពួក​​បច្ចាមិត្ត ដែល​កំពុង​តែ​ហោះ​ហើយ​ដូច​គ្នា​​។ ដូចនេះ អាកាសយានិក​ម្នាក់​ៗ​ ត្រូវតែ​​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ជា​យន្ត​ហោះ​របស់​គេ​ឲ្យ​នៅ​ពី​ក្រោយ​យន្តហោះ​​របស់​បច្ចាមិត្ត​ ដើម្បី​បាញ់​ទម្លាក់​យន្ត​ហោះ​នោះ​។ ហើយ​បើ​តាម​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ចំនួន គឺ​មើល​ទៅ​ហាក់​ដូច​ជា​ការប្រយុទ្ធ​ខាំ​គ្នា​របស់​សត្វ​ឆ្កែរ​បេះបិទ​។

 

យ៉ាង​ណា​មិញ ចាប់​តាំង​សង្រ្គាម​លោក​លើក​ទី​ ១ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការប្រយុទ្ធ Dogfight រវាង​យន្តហោះ​ចំបាំង​​ទាំងឡាយ នៅ​តែ​ដដែល​គឺ​គ្មាន​ការផ្លាស់​ប្តូរ​អ្វី​ទាំងអស់​។ គឺ​ថា អាកាសយានិក​ម្នាក់​ៗ​ នៅ​​តែ​ធ្វើ​យ៉ាង​ណា​បញ្ជា​យន្តហោះ​របស់​គេ​ឲ្យ​នៅ​ពី​ក្រោយ​យន្តហោះ​របស់​បច្ចាមិត្ត​ ក្នុង​គោល​បំណង​បាញ់​ទម្លាក់​យន្តហោះ​នោះ​។ មួយ​វិញ​ទៀត ទោះ​ជា​យន្ត​ហោះចំបាំង​​សម័យ​ទំនើប​ ត្រូវ​បាន​បំពាក់​ដោយ​កាំជ្រួច​ missile ​យ៉ាង​ណា​ក៏​ដោយ ក៏​ភាព​ចាំបាច់​ទាមទារ​ឲ្យ​អាកាសយានិក​នៅ​តែ​ប្រើប្រាស់​ក្បាច់​ហោះ​ហើរ​​ដដែលៗ ដែល​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​តាំង​តែ​ពី​សង្រ្គាម​លោក​លើក​ទី​ ១ នោះ​មក​ម្លេះ​។

 

ម៉្យាងទៀត នៅ​ក្នុង​ការប្រយុទ្ធ Dogfight អាកាសយានិកត្រូវ​​បញ្ជា​យន្តហោះឲ្យ​ហោះ​​ហួស​ពី​កម្រិត​ធម្មតា និង​នៅ​ក្នុង​ល្បឿន​យ៉ាង​​លឿនក្រៃលែង​។​ ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​អាកាស​យានិក​ទទួល​រង​នូវ​កម្លាំង​ចាកផ្ចិត ឬ​ចូល​ផ្ចិតដ៏​ច្រើន​លើសលប់ (gravity) ដែល​អាច​​ធ្វើ​ឲ្យ​អាកាសយានិក​សន្លប់​បាត់​ស្មារតី​បាន​។ កម្លាំង​ចាក​ផ្ចិត​​ (negative g) ឬ​ចូល​ផ្ចិត (positive g) កើតមាន​​ឡើង​នៅពេល​ដែល​អាកាសយានិក​បញ្ជា​យន្ត​ហោះ​ឲ្យ​បត់បែន​នៅ​ក្នុង​ល្បឿនមួយ​យ៉ាង​​លឿន​​។ ហើយ​នៅ​ពេល​​ដែល​អាកាសយានិក​ទទួល​រង​នូវ​កម្លាំង​ចាក​ផ្ចិត​ ឈាម​នៅ​ក្នុង​ក្បាល​របស់​គេត្រូវ​ហូរ​ច្រាល​ចុះ​ទៅ​ក្នុង​ដងខ្លួន ប្រការ​​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ងងឹត​មុខ​បន្តិច​ម្តង​ៗ​​រហូត​ដល់​មើល​អ្វី​លែង​ឃើញ និង​សន្លប់​បាត់​ស្មារតី​។ ហើយ​បើ​អាកាសយានិក​ទទួល​រង​នូវ​កម្លាំង​ចូល​ផ្ចិត​វិញ ឈាម​នៅ​ក្នុង​ដង​ខ្លួន​ទាំងអស់​នឹង​ច្រាលបុកចូល​​មក​ក្នុង​ខួរ​ក្បាល ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់គេ​​មើល​ឃើញ​ពណ៌​ក្រហម​ដែល​ជា​ឈាម​នោះ រីក​ធំ​បន្តិច​ម្តង​ៗ​រហូត​ដល់​បាំង​ភ្នែក​គេ​ជិត​ទាំងអស់​។

 

តទៅ​ទៀត​នេះ ចូល​យើង​ទស្សនា​ការហ្វឹកហាត់របស់ ឥន្ទ្រី​ខៀវ នៅ​ក្នុង​ការប្រយុទ្ធ Dogfight រវាង​យន្តហោះ​មួយ​ទល់​នឹង​មួយ​​ តាម​រយៈ​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

 

su-27

ប្រភព​៖

History of Dogfighting
Lock On: Modern Air Combat

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: