បន្ទាប់​ពី​បាន​ធ្វើការ​ហ្វឹកហាត់​ហោះ​ហើរ​នៅ​លើ​យន្តហោះ​ប្រដេញ​ធុន SU Flanker រួច​មក ឥន្ទ្រី​ខៀវ ​ត្រូវ​បានទី​បញ្ជា​ការ​ជាន់​ខ្ពស់​​ចាត់តាំង​ឲ្យ​ទៅ​ធ្វើ​ការ​ហ្វឹក​ហាត់​បើកបរ​​យន្ត​ហោះ​ប្រដេញ​ធុន F-15 វិញ​ម្តង​។ ប្រការ​នេះ​មិន​មែន​ជា​រឿង​អ្វី​ប្លែក​នោះ​ទេ ព្រោះ​ការបើកបរ​យន្ត​ហោះ​ប្រដេញ​ទាំងពីរ​នេះ​ គឺ​ដូច​គ្នា​បេះបិទ​​។ ម៉្យាងទៀត​ដោយ​ ឥន្ទ្រី​ខៀវ បាន​ធ្វើការ​ហ្វឹកហាត់​បើកបរ​យន្ត​ហោះ​ប្រដេញ​ធុន SU Flanker បាន​យ៉ាង​ស្ទាត់​ជំនាញ​រួច​ទៅ​ហើយ​នោះ ដូចនេះ​ការ​ផ្លាស់ប្តូរ​​មក​បើក​បរ​យន្តហោះ​ប្រដេញ​ធុន F-15 វិញ​ នឹង​មិន​បង្ករ​ការលំបាក​អ្វី​ឡើយ​។

 

មួយ​វិញ​ទៀត យន្តហោះ​ប្រដេញ​ធុន F-15 ជា​យន្តហោះ​ប្រដេញ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅ​ក្នុង​ចំណោម​យន្តហោះ​ប្រដេញ​ទាំងអស់​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​នៅ​ក្នុងទីលាន​ប្រយុទ្ធ​​។ ជាក់ស្តែង មក​ទល់​ពេល​បច្ចុប្បន្ន​នេះ តួលេខ​ផ្សង​ៗ​បាន​​បង្ហាញ​ថា គ្មាន​​យន្តហោះ​ប្រដេញធុន F-15 ណា​មួយ​ត្រូវ​បាន​បាញ់​ធ្លាក់​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ អ្នក​បើកបរ​​យន្តហោះប្រដេញ​ធុន F-15​ បាន​បាញ់​ធ្លាក់​យន្តហោះ​របស់​បច្ចាមិត្ត​មាន​ចំនួន​លើស​ពី​ 200 គ្រឿង​។ លើស​ពី​នេះ​ទៀត យន្តហោះ​ប្រដេញ​ធុន F-15 អាច​ហោះ​ហើរ​នៅ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ ៣​ ដង (mach 3) និង​ផ្ទុក​កាំជ្រួច missile បាន​ជា​ច្រើន​គ្រាប់​ទៀត​ផង​។

 

តទៅ​ទៀត​នេះ ចូល​យើង​ទស្សនា​ការ​ហោះ​ហើរ​នៅ​លើ​យន្តហោះ​ប្រដេញ​ធុន F-15 របស់ ឥន្ទ្រី​ខៀវ ដូច​ខាង​ក្រោម​នេះ​៖

 

f15

ប្រភព​៖

F-15 Eagle
Lock On: Modern Air Combat

Advertisements

Comments on: "ឥន្ទ្រី​ខៀវ​ភាគ ៦" (1)

  1. ពិតជារឿងបច្ចេកវិជ្ជាពិតៗ ការប្រើសុទ្ធតែទំនើបយ៉ាងនេះពិតជា
    គ្រោះថ្នាក់ធំមែនសំរាប់ជាតិសាស្ដ្រលើពិភពលោក។
    ចុះតើការចាប់ផ្ដើមនៃសង្គ្រាមនេះអ្នកណាជាអ្នកទទួលបាន
    ប្រយោជន៍ ហើយអ្នកណាទទួលបានប្រជាប្រិយ៍ភាពជាងគេ
    ក្នុងការប្រយុទ្ធ???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: