យន្តហោះ​ប្រដេញ​ធុន F-15 គឺ​ជា​យន្តហោះ​ចំបាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៅ​ក្នុង​ការការពារ​ដែន​អាកាស ។ និយាយ​ឲ្យ​ចំ យន្តហោះ​ប្រដេញ​​ធុន​នេះ​ ត្រូវ​យក​ទៅ​​ប្រើ​សម្រាប់​តែ​ធ្វើ​ការប្រយុទ្ធ​នៅ​លើ​ដែន​អាកាស​តែ​ប៉ុណ្ណោះ​។ ដូចនេះ បើ​គេ​ចង់​ប្រើ​ប្រាស់​យន្តហោះ​ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​នឹង​បច្ចាមិត្ត​នៅ​លើ​ដី គេ​ត្រូវ​តែ​ប្រើ​ប្រាស់​យន្តហោះ​ខុស​ពី​នេះ​។ ហើយដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​នេះ យន្តហោះ​ចំបាំង​ធុន A-10 ត្រូវ​បាន​បង្កើត​ឡើង​។

 

A-10 គឺ​ជា​យន្តហោះ​ចំបាំង​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​លោហធាតុ​ titanium  ដែល​ជា​លោហៈ​ធាតុ​ដ៏​រឹងមាំ​ សូម្បី​តែ​​គ្រាប់​កាំភ្លើង​ល្មម​ៗក៏​​មិន​អាច​បាញ់​ធ្លុះ​បាន​ឡើយ​។ ដូចនេះ​យន្តហោះ​ចំបាំង A-10 មាន​លក្ខណៈ​ជា “​រថក្រោះហោះ” (flying tank) ដែល​អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សមរភូមិ​ដូច​ជា​រថ​ក្រោះ​ធម្មតា​បាន​ដែរ​។ លើស​ពីនេះ​ទៀត យន្តហោះ A-10 ត្រូវ​បាន​បំពាក់​ទៅ​ដោយ​អាវុធ​ទំនើប​ៗ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ការប្រយុទ្ធ​នៅ​លើ​សមរភូមិ​នៅ​លើ​ដី​ មាន​ដូចជា​កាំជ្រួច missile សម្រាប់​បាញ់​រថក្រោះ​ជាដើម​។

 

តទៅ​ទៀត​នេះ ចូរ​យើង​ទស្សនា​ការហ្វឹកហាត់​របស់ ឥន្ទ្រី​ខៀវ នៅ​ក្នុង​ការប្រើប្រាស់​កាំភ្លើង​យន្ត​នៅ​លើ​យន្តហោះ A-10 ដើម្បី​បាញ់​ក្បួន​រថយន្ត​មួយ​ខ្សែ​៖

 

041301-F-7709A-008

 

ប្រភព៖

A-10 Thunderbolt
Lock On: Modern Air Combat

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: