គ្រាប់ rocket និង​កាំជ្រួច missile បើ​មើល​មួយ​ភ្លែត​ទៅ ឃើញ​ថា​​មាន​ទម្រង់​ដូច​គ្នា​ តែ​តាម​ពិត​ អាវុធ​ទាំងពីរ​នេះ​ខុស​គ្នា​ស្រឡះ​។ គឺ​ថា​គ្រាប់ rocket អាច​ហោះហើរ​ដូច​ជា​កាំជ្រួច missile ដែរ តែ​គ្រាប់​ rocket អាច​ហោះ​បាន​តែ​តាម​ទិស​ដៅ​ត្រង់​តែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ក្នុង​គ្រាប់​ rocket គ្មាន​ប្រព័ន្ធ​រាដា ឬ​ប្រព័ន្ធ​អ្វី​ម៉្យាង​សម្រាប់​កាច់​ចង្កូត​ដេញ​តាម​គោលដៅ​បាន​ឡើយ​។ បាន​ន័យ​ថា ​គ្រាប់ rocket គ្មាន​បញ្ញា​និម្មិត្ត (Artificial Intelligence) នៅ​ក្នុង​នោះ​ទេ​​។ ចំណែក​ឯ​កាំជ្រួច​ missile វិញ វា​ជា​អាវុធ​ដែល​មាន​បញ្ញា​និម្មិត្ត​ដ៏​ខ្ពស់​បំផុត ព្រោះ​វា​អាច​ហោះ​ហើរ​ដេញ​តាម​គោល​ដៅ​បាន​យ៉ាង​ប្រកិត​ជា​ទី​បំផុត​បើ​អាច​ធ្វើ​ទៅ​បាន​​​។

 

ដោយឡែក​ យន្តហោះ​ចំបាំង A-10 អាច​ត្រូវ​បំពាក់​ដោយ​គ្រាប់​ rocket ឬ​កាំជ្រួច​ missile បាន​ស្ទើរ​តែ​គ្រប់​ប្រភេទ​ទាំង​អស់​។ ហើយ​នៅ​ពេល​ដែល​យន្តហោះ A-10 ត្រូវ​បាន​បំពាក់​ដោយ​គ្រាប់ rocket វា​​នឹង​ក្លាយ​ទៅ​ជា “រថក្រោះ​ហោះ” ដ៏​គួរ​ឲ្យ​ខ្លាច​មូយ​​​។

 

តទៅ​ទៀត​នេះ ចូល​ទស្សនា​ការហ្វឹកហាត់​បាញ់​គ្រាប់ rocket របស់ ឥន្ទ្រី​ខៀវ នៅ​លើ​យន្តហោះ A-10 ដូច​ខាង​ក្រោម​នេះ​៖

 

041301-F-7709A-008

ប្រភព៖

A-10 Thunderbolt
Lock On: Modern Air Combat

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: