ខ្លាច​ដូច​ឃើញ​ខ្លា

នៅ​ក្នុង​ភាសា​ខ្មែរ​យើង នៅ​ពេល​ដែល​យើង​មាន​ការភ័យ​តក់​ស្លុត​ដោយ​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍ដ៏​គួរ​ឲ្យ​ខ្លាច​​ណា​មួយ យើង​តែង​និយាយ​ថា “ខ្លាច​ដូច​ឃើញ​ខ្លា” ។ រឿង​របៀប​នេះ​ក៏​បាន​កើត​មាន​ផង​ដែរ​ចំពោះ​ពល​ទាហាន​នៃ​កងទ័ព​សម្ព័ន្ធ​មិត្ត នៅ​ពេល​គេ​ឃើញ​រថក្រោះ​ប្រភេទ​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា tiger របស់​ពួក​អាល្លឺ​ម៉ង់​ នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​ ២ ។ គឺ​ថា​ម្នាក់​ៗ​ត្រូវ​រក​កន្លែង​ពួន​​រៀង​ៗ​ខ្លួន​ដោយ​មិន​ដឹង​ខ្លួន នៅ​ពេល​ដែល​មេបញ្ជាការ​របស់​គេ​ស្រែក​ថា “tiger tank!!!” ។ ហើយ​សូម្បី​តែ​រថក្រោះ​ដូច​គ្នា ក៏​ត្រូវ​រក​កន្លែង​ពួន​ដែរ លើក​លែង​តែ​រថក្រោះ​របស់​សូរៀត T-34 ចេញ​ដែល​ហ៊ាន​ប្រថុយប្រយុទ្ធ​តទល់​នឹង​​រថ​ក្រោះ​ tiger នេះ តែ​ភាគ​ច្រើន​គេ​គ្មាន​សំណាង​ទេ…

 

រថក្រោះ tiger របស់​ពួក​អាល្លឺម៉ង់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រថ​ក្រោះ​​លេខ ១ គ្មាន​គូ​ផ្ទឹម នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ។

 

TigerTank

 

រថក្រោះ​នេះ​អាច​បាញ់​កម្ទេច​រថក្រោះ​របស់​អាមេរិកាំង​ធុន​ M4 Sherman ចំ​ពី​មុខ ក្នុង​ចម្ងាយ​ពី ១៨០០ម ទៅ ២១០០ម ។

 

M4 Sherman

 

ហើយវា​ក៏​អាច​​បាញ់​កម្ទេច​រថក្រោះរបស់​អង់គ្លេស​ធុន Churchill IV ក្នុង​ចម្ងាយ​ពី ១១០០ម ទៅ ១៧០០ម ។

 

Churchill_IV

 

វា​ក៏​អាច​បាញ់​កម្ទេច​រថ​ក្រោះ​របស់​សូរៀត​ធុន T-34 ក្នុង​ចម្ងាយ​ពី ១០០ម ទៅ ១៤០០ម ។

 

T-34

 

ផ្ទុយ​ទៅ​វិញ នៅ​​ក្នុង​ចម្ងាយ ១០០០ម គ្មាន​រថក្រោះ​ណា​មួយ​អាច​បាញ់​រថក្រោះ​ tiger របស់​អាល្លឺម៉ង់​ឆេះ​ឡើយ​ ព្រោះ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ពី​លោហៈធាតុ​ពិសេស​ម៉្យាង​ដែល​ធន់​នឹង​កាំភ្លើង​ត្បាល់​។  ចំណែក​ឯ​កាំភ្លើង​ត្បាល់​របស់​រថក្រោះ tiger វិញ គឺ​ជា​កាំភ្លើង​ត្បាល់​ធុន 88 mm KwK 36 ដែល​ជា​កាំភ្លើងត្បាល់​នៅ​លើ​រថក្រោះ​​មាន​ទំហំ​ធំ​​ជាង​គេ​ទាំងអស់​​។ ជា​ទូទៅ គឺ​តែ​មួយ​គ្រាប់​គឺ​ឆេះ​ខ្ចេច​។

 

 

ប្រភព​៖

-Wikipedia

Advertisements

Comments on: "ខ្លាច​ដូច​ឃើញ​ខ្លា" (10)

  1. រថក្រោះ ហ្កេមយូរី មើលទៅឃើញហើយ។ រថក្រោះ អាល្លឺ​ម៉ង់​ កាណុង ប៉ាប៉ុនណាប៉ាប៉ុនណី ហើយ តាន់ទៀត បាញ់អត់ចង់ផ្ទុះ។
    បាញ់តែមួយគ្រាប់ ឆេះគេឆេះឯងអស់។

    • ហេតុ​អី​ក៏​អាប្អូន​ឯង​មិន​ទៅ​លេង​ game រថ​ក្រោះ​ tiger មែន​ទែន​? បង​គិត​ថា​ប្រហែល​ជា​មាន​មើល​ទៅ​។

      តើ​អាប្អូន​ឯង​ចូល​ចិត្ត​លេង​ game អី​ជាង​គេ​ដែរ?

  2. ខ្ញុំចង់ដឹងថា កាលឆ្នាំ១៩៧៩ តើយៀកណាម ប្រើរថក្រោះ ប៉ុន្មានយ៉ាង សំរាប់ច្បាំងគ្នា ជាមួយខ្មែរក្រហម ? តើលោកអាចបង្ហាញបានទេ ? ពីព្រោះមានរថក្រោះមួយគ្រឿង ដែលបាញ់ឆេះ ដោយគ្រាន់តែប្រើកាំភ្លើង ធុនបេ៤០ នោះ ?

    សូមអរគុណ!

    • ខ្ញុំ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ដែល​ទាក់ទង​នឹង​រឿង​នេះ​ទេ តែ​បើ​តាម​ខ្ញុំ​ដឹង ជាទូទៅ វៀតណាម​ចូលចិត្ត​ប្រើប្រាស់​អាវុធ​យុទ្ធភ័ណ្ឌ​របស់​ចិន​​។ ហើយ​ភាគច្រើន អាវុធ​​របស់​ចិន​ត្រូវ​បាន​ចម្លង​មក​ពីអាវុធ​របស់​សូវៀត (licenced) ។ ដូច​នេះ បើ​សូវៀត​អាច​ផលិត​រថក្រោះ​ប្រភេទ​ណា​នោះ ចិន​ក៏​អាច​ផលិត​រថក្រោះ​ប្រភេទ​នោះ​ដែរ ព្រោះ​សូរៀត​ត្រូវ​ការ​ឲ្យ​ចិន​ជួយ​ផលិត​គ្រឿង​សព្វាវុធ ​ក្នុង​បំណង​ទប់ទល់​នឹង​ឧត្តម​ភាព​ខាង​យោធា​របស់​អាមេរិក ក្នុង​ការពង្រីក​ឥទ្ធិពល​យោធា​នៅ​ក្នុង​ពិភពលោក​។

      ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា តើ​រថក្រោះ​ប្រភេទ​ណា​ដែរ​ ដែល​អាច​ត្រូវ​បាញ់​ឆេះ​ដោយ​កាំភ្លើង​ B-40 ។ ​បើ​តាម​​ខ្ញុំ​ដឹង ដើម្បី​បាញ់​រថក្រោះ​វៀតណាម ខ្មែរ​ក្រហម​បាន​ប្រើប្រាស់​កាំភ្លើង​​ ដេកា ជាច្រើន​ដើម​ បាញ់​ផ្កួប​គ្នា​ក្នុង​ពេល​តែ​មួយ​។

      • តើលោកមានបានដឹងថា មានរថក្រោះប៉ុន្មានគ្រឿងដែរ ដែលខ្មែរក្រហម បាញ់ឆេះ នៅភូមិភាគពាយព្យ ពីឆ្នាំ១៩៧៩-៨៩ ? តើលោកអាចបញ្ជាក់ ទីកន្លែងបានទេ ?

        • ខ្ញុំ​មិន​បាន​ដឹង​អស់​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ​រហូត​មក​ដល់​ឆ្នាំ ១៩៨៩ មាន​ខ្មោច​រថក្រោះ​វៀតណាម​ប្រហែល​ជា ៦-៧ គ្រឿង​ត្រូវ​​បាន​ទុក​ចោល​នៅ​ក្បែ​ផ្លូវ​ជាតិ​លេខ ៥ នៅ​ក្នុង​ស្រុក​សាលា​លេខ​ប្រាំ ខេត្ត​កំពង់​ឆ្នាំង​។ រថក្រោះ​ទាំងនោះ​ត្រូវ​បាន​បាញ់​ឆេះ​ដោយ​យោធា​ខ្មែរ​ក្រហម​។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​ទាហាន​វៀតណាម​វាយ​យក​មូលដ្ឋាន​ទ័ព​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ភ្នំ​ដង​រែក ខ្ញុំ​ឮ​គេ​និយាយ​ថា ខ្មែរ​ក្រហម​បាន​បាញ់​ឆេះ​រថក្រោះ​វៀតណាម​អស់​ប្រហែល​ជា ២០ គ្រឿង មុន​​ពេល​ចាញ់​ពួក​វៀតណាម​។ ហើយ​នៅពេល​ដែល​ពួក​ខ្មែរ​ក្រហមបាន​​បង្កើត​មូលដ្ឋាន​ទ័ព​ថ្មី​មួយ​ទៀត នៅ​លើ​ភ្នំ ម៉ាល័យ វៀតណាម​បាន​សាកល្បង​ជាច្រើន​លើក​ច្រើនសារ​ ​វាយ​យក​​មូលដ្ឋាន​ទ័ព​នោះ តែ​មិន​បាន​សម្រេចទេ ហើយ​វៀតណាម​បាន​បាត់បង់​​រថក្រោះ​ជា​ច្រើន​គ្រឿង​រាប់​មិន​អស់ អាច​មាន​រហូត​ដល់​ទៅ​រាប់រយ​គ្រឿង​ឯណោះ​​ ក្នុង​រយៈពេល​ជាង​ ៥ ឆ្នាំ​នោះ​។

          មាន​អ្នក​ខ្លះ​បាន​និយាយ​ថា ឆាក​ប្រយុទ្ធ​នៅ​ភ្នំ ម៉ាល័យ រវាង​កងទ័ព​វៀតណាម និង​ពួក​ខ្មែរ​ក្រហម ជា​ឆាក​ប្រយុទ្ធស៊ីសាច់​ហុត​ឈាម​ ក្រាញ​ននៀល ព្រោះ​ភាគី​ទាំងសង​ខាង​ សុទ្ធ​តែ​ចង់​បង្ហាញ​​ថា អ្នក​ណា​ជា​អ្នក​ចំបាំង​ពិត​ប្រាកដ​ (Warlord) ។ យើង​អាច​ប្រៀប​ធៀប​ សមរភូមិ​ ភ្នំ​ម៉ាល័យ ទៅ​នឹង សមរភូមិ Stalingrad នៅ​ក្នុង​សង្រ្គាម​លោក​លើក​ទី ២ ។ បច្ចុប្បន្ន​នេះ ខ្មែរ​ក្រហម​បាន​រក្សា​ទុក​មូលដ្ឋាន​ទ័ព​ ភ្នំ​ម៉ាល័យ ជា​សារៈមន្ទីរ​កងទ័ព​ ហើយ​មាន​អ្នក​ឯកទេស​ខាង​យោធា​​ជា​ច្រើន​រូប និង​មក​ពី​គ្រប់​ប្រទេស ​ទៅ​ទស្សនា​និង​ធ្វើ​ការសិក្សា​ពី​មូលដ្ឋាន​ទ័ព​នោះ​។ យើង​ទាំងអស់​គ្នា​ក៏​អាច​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ព​នោះ​បាន​ដែរ ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​ច្បាំង​ពិត​ប្រាកដ គេ​សង់​មូលដ្ឋាន​ទ័ព​តាម​របៀប​ណា​ដែរ​?

          ក៏​ប៉ុន្តែ បើ​លោក​អាច​រៀប​រាប់​បាន​ក្បោះក្បាយ​ពី​តួលេខ​ទាំងឡាយ វា​នឹង​ជា​ប្រការ​ដ៏​ល្អ​បំផុត​សម្រាប់​យើង​គ្រប់​គ្នា​។

          • ខូចរថក្រោះច្រើនណាស់ ខ្ញុំអត់បានដឹងថាខូច ដល់ថ្នាក់ហ្នឹងសោះ កាល ជំនាន់ខ្ញុំ ៧ខែដំបូង បាញ់ឆេះរថក្រោះមួយគ្រឿង ខូចអស់ប្រហែលជាង ១០គ្រឿង នៅប៉ែកខាងលិចបាត់ដំបង តែតាមពិតយើងអត់ដឹង ខូចប៉ុន្មានគ្រឿងពិតប្រាកដទេ ខាងខ្មែរក្រហមវិញ បានដឹងថា រត់ចោល រថក្រោះ ៧គ្រឿងនៅសំឡូត ដោយឮថាបាញ់អស់គ្រាប់ បាញ់រថក្រោះ ទល់នឹងរថក្រោះ មិនឆេះរៀងៗខ្លួន ខ្ញុំបានជួបពួកខ្មែរក្រហម ដែលបើក រថក្រោះទាំងនោះនិយាយប្រាប់គ្នាគេ តែរថក្រោះដែលខ្ញុំថាឆេះនោះ គឺពួកខ្ញុំបាញ់ឆេះដោយប្រើ បេ-៤០ តែមិនដឹងថារថក្រោះអីទេ មានកាំភ្លើង ដូចគេឯងដែរ អ្នកបាញ់នោះ បាញ់ត្រូវល្អណាស់ ចុលពីរគ្រាប់ក្បែរគល់កាណុងកាំភ្លើងធំ យើងអាចមើលឃើញ ខាងក្នុងរថក្រោះនោះ មានកាំភ្លើងធំពីរបីដើមក្នុងនោះ ក្រៅពីនឹងឃើញ សុទ្ធតែផេះ តែប្រហែលជាប្រាំម៉ោងក្រើយមក គេបញ្ជូនអា តេ-៥៤មក បាញ់មិនឆេះទេ គ្រាន់តែដាច់ ច្រវាក់និងប្រេះដើមទ្រូង ប៉ុណ្ណោះ ប្រហែល១២ម៉ោងក្រោយមកទៀត បាញ់ជាមួយរថក្រោះទៀត តែអត់ឃើញឆេះទេ ដោយប្រើកាំភ្លើង ដេកា-៨២ ចុងក្រយនេះ វាយគ្នា ៦ម៉ោង ទើបដកចេញ ហើយមានស្លាប់តែម្នាក់គត់ គឺអ្នកកាន់ក្រាប់ដេកា-៨២ នៅពេលកុំពុង ដកចេញនោះ សំណាងល្អណាស់ដែរ មិនមានគ្រោះថ្នាក់ច្រើននោះ ។ល។

  3. ខ្ញុំចូលចិត្តលេង ហ្គេមបែប strategy ដូចជាបញ្ជាទ័ព , Red Alert2 . RA3.
    Sim1, sim2. Sim3. PSP game….. Command & Conquer.

    • ត្រូវ​ម៉ាច់​តែ​ម្តង​!!! មាន​គេ​ប្រាប់​បង​ថា យើង​អាច​យក​ SIM3 មក​ថត​ជា​កុន​ (machinima) បាន ព្រោះ​យើង​អាច​បង្កើត​តួអង្គ និង​ ទីកន្លែង​ ទៅ​តាម​ចិត្ត​យើង​ចង់​បាន តើ​មែន​ឬ​ទេ​អាប្អូន​? តើ​អាប្អូន​ឯង​អាច​ថត​ជា​កុន​បង្ហាញ​បង​ខ្លះ​ៗ​បាន​ទេ?

      ម៉្យាង​ទៀត​បើ​អាប្អូន​ឯង​ចូល​ចិត្ត​លេង strategy game បែប​នេះ ប្រហែល​ជា​ធំ​ឡើង ​អាប្អូន​ឯង​អាច​ក្លាយ​ទៅ​ជា​ឧត្តម​សេនីយ៍​ម្នាក់​ដ៏​ពួកែ​។ បង​មិន​សូវ​ចេះ​លេង​ទេ​ strategy game នោះ​។ តែ​ប្រហែល​ជា​នឹង​សាកល្បង​ល​មើល​នៅ​ថ្ងៃ​ណា​មួយ​។ ប្រាប់​បង​មក តើ​បង​គួរ​ចាប់​ផ្តើម​អាណា​មួយ​ណា​ទៅ​?

      • និយាយអីចឹងចង់សាក sim3 ដើរតួរអង្គខ្លួនឯងដែរ តែគេធ្វើយ៉ាងម៉េចទៅ?
        កុនអី កុនកូនក្មេងមែនទេ?
        លេងហ្គេមណាក៏ល្អដែរ សំខាន់គឺបងមានពេលរឺទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: