មេ​ភូមិ​គម្រូ (១)

លោក កែវ​ បញ្ញា​វុធ ជា​កម្លោះ​ម្នាក់​ដែល​ទើប​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​ខាង​អភិវឌ្ឍ​ជនបទ​។ បន្ទាប់​ពី​នោះ​មក លោក​ក៏​បាន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ជា​បេក្ខជន​​មួយ​រូប នៅ​ក្នុង​ក្រម​ប្រឹក្សា​ឃុំ​ ចំបក់ ស្រុក​ ភ្នំស្រួច ខេត្ត កំពង់​ស្ពឺ​ ។ ដោយសារ​​រូប​រាង​ធំ​ខ្ពស់​​ដ៏​សង្ហារ និង​ប្រាជ្ញា​វាង​វៃ​របស់​គេ លោក កែវ បញ្ញា​វុធ បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ចំបក់​ នោះ​។

 

លុះ​ការរៀបចំ​រចនា​សម្ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​ឃុំ​ ចំបក់ ត្រូវ​បាន​ចប់​ស្រេច​បាច់​រួចរាល់​អស់​ហើយ លោក កែវ បញ្ញា​វុធ ត្រូវ​បាន​លោក​មេ​ឃុំ​ចាត់​តាំង​ឲ្យ​ទៅ​រៀបចំ​បង្កើត​ភូមិ​ថ្មី​មួយ​ទៀត នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ ដែល​ជា​តំបន់​គ្មាន​មនុស្ស​រស់​នៅ​។ ដូច្នេះ​ ការបង្កើត​ភូមិ​ថ្មី​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​។ បាន​ន័យ​ថា លោក កែវ បញ្ញា​វុធ ត្រូវ​កាប់ឆ្ការ​រាន​ដី​ថ្មី និង​គូរប្លង់​រៀប​ចំ​សង់​ផ្លូវ​ និង​​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំងឡាយ ក្នុង​គោល​បំណង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​មក​រស់​នៅ​ក្នុង​ភូមិ​ថ្មី​ដែល​លោក​កំពុង​តែ​អភិវឌ្ឍ​នេះ​។

 

ភូមិ​សែន​សុខ​ពី​ដំបូង

 

បន្ទាប់​ពី​ការ​ប្រជុំ​ជាមួយ​នឹង​ក្រុម​ការងារ ដែល​ជា​គណកម្មការ​រៀបចំ​បង្កើត​ និង​អភិវឌ្ឍ​ភូមិ​ថ្មី​នេះ​រួច​មក ភូមិ​ថ្មី​នោះ​នឹង​មាន​ឈ្មោះ​ថា “ភូមិ​សែនសុខ” ។ ក៏​ប៉ុន្តែ សម្រាប់​ការបង្កើត និង​អភិវឌ្ឍ​ ភូមិ​សែនសុខ នេះ លោក កែវ បញ្ញា​វុធ បាន​ទទួល​ប្រាក់​វិភាជន៍​ពី​រាជ​រដ្ឋាភិបាល​មាន​ចំនួន​តែ $៥០ ០០០ តែ​ប៉ុណ្ណោះ​។ ដូចនេះ ​លោក កែវ បញ្ញា​វុធ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ធ្វើការ​ចំណាយ​ប្រាក់កាស់​ទាំងនោះ​​​ឲ្យ​បាន​សមស្រប និង​រកប្រាក់​ចំណូល​​សម្រាប់​ថវិកា​ភូមិ ឲ្យ​បាន​​​យ៉ាង​ឆាប់​រហ័ស​ជាទី​បំផុត​​បើ​អាច​ធ្វើ​ទៅ​បាន បើ​ពុំ​នោះ​សោត​ទេ ការបង្កើត​និង​អភិវឌ្ឍ​ ភូមិ​សែនសុខ របស់​លោក នឹង​ទទួល​បរាជ័យ​ ហើយ​លោក​នឹង​ត្រូវ​គេ​ដក​ចេញ​ពីមុខ​​តំណែង ឬ​អាច​មាន​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​​ទៀត ក៏​អាច​ថា​បាន​។ ដូចនេះ តើ​លោក កែវ បញ្ញា​វុធ ត្រូវ​ចាប់ផ្តើម​សង់​អ្វី​ខ្លះ​ទៅ ដើម្បី​បង្កើត​ និង​អភិវឌ្ឍ ភូមិ​សែនសុខ​ នេះ​?

 

ប្រភព​៖

SimCity Societies

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: