ស្តេច​យម​រាជ​ខ្មៅ

“ស្តេច​យមរាជ​ខ្មៅ” (black devil) គឺ​ជា​រហសនាម​របស់​អាកាសយានិក​​​នៃ​កងទ័ព​អាកាស​អាល្លឺម៉ង់​​ម្នាក់ ​​​ដែល​បាន​ធ្វើ​ឲ្យ​ញ័រ​រំជួយ​ដែន​អាកាស​នៃ​សមរភូមិ​ភាគ​ខាង​កើត​ នៅ​ក្នុង​កំឡុង​ពេល​​នៃ​សង្រ្គាម​លោក​លើក​ទី​ ២ ។ រហសនាម​នេះ​ត្រូវ​បាន​អាកាសយានិក​នៃ​កងទ័ព​អាកាស​សូវៀត​ជា​អ្នក​ផ្តល់​ឲ្យ​​ជនជាតិ​អាល្លឺម៉ង់​រូប​​នេះ​។

 

Erich_Hartmann

 

ឈ្មោះ​ពិត​របស់​ “ស្តេច​យមរាជ​ខ្មៅ” គឺ Erich Hartmann តែ​មិត្ត​រួម​អាវុធ​របស់​គេ​ចូលចិត្ត​ហៅ​​​គេ​ថា “អាច្រមក់” (Bubi) ព្រោះ​​មុខមាត់​របស់​គេ​មាន​សភាព​ក្មេង​ល្ហក់​​។

 

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សង្រ្គាម​នៅ​លើ​ផ្ទៃ​អាកាស​រវាង​យន្តហោះ​នឹង​យន្តហោះ “ស្តេច​យមរាជ​ខ្មៅ” ត្រូវ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ១ ព្រោះ​គេ​បានធ្វើការ​ប្រយុទ្ធ​ និង​បាន​​បាញ់​ធ្លាក់​យន្តហោះ​របស់​បច្ចាមិត្ត (យន្តហោះ​សូវៀត) បាន​​ចំនួន 352 គ្រឿង ដែល​ភាគ​ច្រើន​ជា​យន្តហោះ​ប្រដេញ​ដូច​គ្នា​។ ដូច​នេះ​គេ​បាន​ក្លាយ​ទៅ​ជា​កំពូល​អ្នក​បើក​យន្តហោះ​ប្រដេញ​គ្មាន​ពីរ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​រហូត​មក​ដល់​ពេល​ឥឡូវ​នេះ​ មិន​ទាន់​មាន​អាកាសយានិកនៃ​យន្តហោះ​ប្រដេញ​​ណា​ម្នាក់​ទៀត​​ទទួល​បាន​ជោគ​ជ័យ​លើស​គេ​បាន​ឡើយ​។

 

black devil

 

នៅ​ពេល​ចប់​សង្រ្គាម “ស្តេច​យមរាជ​ខ្មៅ​” បាន​ក្លាយ​ទៅ​ជា​ឈ្លើយ​សង្គ្រាម​ និង​ត្រូវ​ជាប់​គុក​នៅ​ប្រទេស​សូវៀត​ចំនួន​ ១០ ឆ្នាំ​។

 

 

ប្រភព​៖

Erich Hartmann

Advertisements

Comments on: "ស្តេច​យម​រាជ​ខ្មៅ" (1)

  1. មើល​ទៅ​មុខ​មិន​សម​នឹង​រហស​នាម​សោះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: