សម្រាប់​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ​​ទាំងឡាយ ការហោះឡើង​ទៅ​លើ​អាកាស​វេហា គឺ​ជា​ប្រការ​មួយ​ងាយ​ស្រួល​ជាង​ការចុះ​ចត​​នៅ​លើ​ព្រលាន​យន្តហោះ​។ ហើយ​​ជាទូទៅ គ្រោះ​ថ្នាក់​ផ្សេង​ៗ​នឹង​កើត​មាន​ឡើង បើ​អាកាសយានិក​ខ្វះ​ការប្រុងប្រយ័ត្ន​​តែ​បន្តិច​​នៅ​ក្នុង​ការចុះចត​។ ម៉្យាងទៀត តាម​រយៈ​ការចុះចត​នេះ ​យើង​​ក៏​អាច​វាស់​ស្ទង់​​ពី​សមត្ថភាព​​​របស់​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ​ម្នាក់​ៗ​​ ​ក្នុង​ការបញ្ជា​ឥន្ទ្រី​ដែក​របស់​ពួក​គេ​បាន​ដែរ​​​។

ចំពោះ​រឿង​នេះ ​​កម្លោះ​ បញ្ញាវុធ បាន​យកចិត្ត​ដាក់​ជា​ខ្លាំង ក្នុង​ការសង្កេត​ពិនិត្យ​​គ្រូ​បង្វឹក​ធ្វើ​ការចុះចត​ម្តង​ៗ​។ ​ហើយ​មាន​ពេល​ខ្លះ​ គេ​ត្រូវ​ជិះ​យន្តហោះ​ជាមួយ​នឹង​គ្រូ​បង្វឹក នៅ​កៅ​អី​ខាង​ក្រោយ ដើម្បី​ពិនិត្យ​​មើល​ឲ្យ​បាន​ច្បាស់​ ពី​ការបញ្ជា​យន្តហោះ​ឲ្យ​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត​នៃ​ការចុះចត​។​ សូម​បញ្ជាក់​ថា ​យន្តហោះ​ប្រដេញ​​ ដែល​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​​បង្ហាត់​បង្រៀន ដល់​ក្រុម​អាកាសយានិក​ ត្រូវ​តែ​មាន​កៅអី​សម្រាប់​បើកបរ​ចំនួន​ពីរ​នៅ​ក្នុង​នោះ មួយ​គឺ​សម្រាប់​កូនសិស្ស និង​មួយ​ទៀត​គឺ​សម្រាប់​គ្រូ​បង្វឹក​​។
អាន​បន្ត>>

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: