CEN
ដោយ : សេរី​ (ថ្ងៃទី 26 មិថុនា 2010)

ភ្នំពេញ: ​ស្ពាន​អ្នក​លឿង​នឹង​សាងសង់​នៅ​ខែវិច្ឆិកា ឬ​ខែ​ធ្នូ​ឆ្នាំ​២០១០ ខាងមុខនេះ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នឹង​ដោះស្រាយ​ផលប៉ះពាល់​បើកផ្លូវ ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដំណើរការ​សាងសង់ ។​

​ ​មន្ត្រី​ក្រសួង​សាធារណការ​និយាយថា ស្ពាន​ឆ្លង​ទន្លេ​អ្នក​លឿង ជា​ប្រភេទ​ស្ពាន​ខ្សែកាប​យោង មាន​ប្រវែង ២២១៥ ម៉ែត្រ បូក​និង​តួរ​ផ្លូវត្រូវ​ភ្ជាប់​ស្ពាន​ផង មាន​ប្រវែង​សរុប ៥ គីឡូម៉ែត្រ ។ ស្ពាន​នេះ​មាន​ទទឹង​ប្រវែង ១៣.៥ ម៉ែត្រ សង់​ឡើង​ចេញពី​ភូមិ​អំពិល​ទឹក កាត់​តាម​កោះ​ចំរើន ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ឆ្លងកាត់​ត្រើយ​ខាងកើត កាត់​ឃុំ​ព្រែក​ខ្សាយ​(​ក​) និង​(​ខ​) ស្រុក​ពាមរ៍ ខេត្ត​ព្រៃវែង ។ ស្ពាន​នេះ តាម​ផែនការ​សាងសង់ គឺ​ប្រើ​ពេល ៥៣ ខែ​ឲ្យ​ហើយ (​ហើយ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៥) ។

នេះ​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ឲ្យ​ក្នុងត​ម្លៃប្រមាណ ១៣១ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រជាជន​កម្ពុជា ។ ជប៉ុន​បាន​ផ្តល់​ជ​នួំ​យ​ឥត​សំណង​សាងសង់​ស្ពាន​គី​ហ្សូ​ណា ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ខេត្ត​កំពង់ចាម ដែល​មាន​ប្រវែង ១៣៦០ ម៉ែត្រ ស្ពាន​ជ្រោយចង្វារ​ឆ្លងកាត់​ទន្លេ​សាប​ដែលមាន​ប្រវែង​ក្រោម ១០០០ ម៉ែត្រ និង​កំណាត់​ផ្លូវ​ជា​ច្រើន ពិសេស​កំណាត់​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿង​មក​ភ្នំពេញ កំណាត់​ផ្លូវជាតិ​លេខ​៦ និង​៧ នឹង​ស្ពាន​តូចៗ​ជាច្រើន​ទៀត ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: