CEN
ដោយ : សេរី (ថ្ងៃទី 28 មិថុនា 2010)

ភ្នំពេញ: ស្ពាន​ព្រែ​កតា​មាក់​ត្រូវបាន​ក្រុមហ៊ុន​សៀង​ហៃ បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ហើយ ហើយ​ចាប់ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១០​នេះ តទៅ លោក​លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​សៀង​ហៃ ដោយ​អនុញ្ញាត​បើក​ឱ្យ​ប្រជាជន​ធ្វើដំណើរ​ឆ្លង​​កាត់​ស្ពាន​នេះ​ជា​បណ្តោះអាសន្ន​មួយរយៈ​សិន តែ​មិនទាន់​ប្រកាស​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរ​ប្រើ​ប្រា​​ស់ ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​ ​ក្នុង​អង្គប្រជុំ​មួយ ជាមួយ​ក្រុមហ៊ុន​សៀង​ហៃ នៅឯ​ស្នាក់ការ​ក្រុមហ៊ុន​ព្រែ​កតា​មាក់ លោក​រដ្ឋ​លេ​​ខា​ធិ​ការ​បានសំរេច​ឱ្យ​ក្រុមហ៊ុន​ផ្តល់ជូន​នូវ​របាយការណ៍​និង​ឯកសារ​បច្ចេកទេស​សាងសង់​ទាំងអស់​មក​​ឱ្យ​ក្រសួង ដើម្បី​តម្កល់​រក្សាទុក​នៅ​ក្រសួង​សំរាប់​ជា​ឯកសារ​មេរៀន​និង​ធ្វើការ​ថែទាំ ឬ​ខូចខាត​ស្ពាន​​ដោយ​ប្រការ​ណាមួយ​អាច​សើរ​រើ​ឯកសារ​បច្ចេកទេស​នេះ មក​ធ្វើការ​ជួសជុល​ឡើងវិញ​។​ចំណែក​ការ​​ងារ​នៅ​សេសសល់​ភាគច្រើន​ត្រើយ​ខាងកើត​ស្ពាន ក្រុមហ៊ុន​សៀង​ហៃ ត្រូវ​សំរុក​ធ្វើតាម​បទដ្ឋាន​ប​ច្ចេ​​ស ឱ្យបាន​ច្បាស់លាស់​។​ ពិសេស​រង្វង់​មូល​សួនច្បារ​មួយ ដែលមាន​ផ្លូវ​បំ​បែប​ជា​៤ នៅ​ទល់មុខ​ស្ពាន​​ត្រើយ​ខាងកើត ត្រូវធ្វើ​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍​លើផ្លូវ​ឱ្យបាន​ត្រឹមត្រូវ​ជៀសវាង​កើត​​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​នៅទីនេះ​។​

​ ​លោក​លឹម ស៊ី​ដេ​នី​ន បានលើកឡើង​ពី​ទិសដៅ និង​ភារៈកិច្ច​របស់​ក្រុមហ៊ុន​សៀង​ហៃ​ដែល​បន្ត​​បេសកម្ម​នៅលើ​ទឹកដី​កម្ពុជា​បន្តទៀត គឺ​មួយចំនួន​នៃ​ក្រុមហ៊ុន​នេះ ត្រូវបាន​បន្តការងារ​ធ្វើ​ផ្លូវ​ឡើង​ភ្នំ​​ប្រាសាទព្រះវិហារ​ប្រវែង ៦​គីឡូម៉ែត្រ បន្ថែមទៀត​(​ផ្លូវ​ថ្មី​ផ្សេង​ពីរ​ផ្លូវ​ដែល​បានធ្វើ​ហើយ​) ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: